ផឹកទឹកជីវ៉ាន់ស៊ុយមួយថ្ងៃមួយកែវអាចជួយកម្ចាត់គ្រោះក្នុងតម្រងនោមបាន
តម្រង់នោមគឺជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងសរីរាង្គបរស់យើង ព្រោះវាជួយចម្រោះកាកសំណល់ពីឈាម ហើយកម្ចាត់ចេញពីរាងកាយដោយបញ្ចូនតាមរយៈទឹកនោម។ តែទោះបីជាយ៉ាងណា! ប្រសិនបើតម្រងនោមដើរតួនាទីស្រូបយកកាកសំណល់ និងជាតិពុលចេញពីរាងកាយច្រើនពេកអាចធ្វើឲ្យកើតមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ហើយអាចបង្កឲ្យមានគ្រោះក្នុងតម្រងនោមថែមទៀត។ ដូច្នេះហើយអ្នកត្រូវតែរកវិធីលាងសម្អាតតម្រងនោម ដើម្បីឲ្យវាមានសុខភាពល្អឡើងវិញ។
គ្រឿងផ្សំដែលចាំបាច់៖
- ជីវ៉ាន់ស៊ុយមួយក្តាប់
- ទឹក
របៀបធ្វើ
ហាន់ជីវ៉ាន់ស៊ុតឲ្យល្អិតៗ ដាក់វាចុលឆ្នាំងតូចមួយ ហើយចាក់ទឹកពីលើ។ ដាំឲ្យពុះក្នុងរយៈពេល ១០នាទី រួចលើកចុះទុកឲ្យត្រជាក់។ បន្ទាប់មកអ្នកត្រូវយកទៅក្លាសេឲ្យត្រជាក់ ហើយផឹកមួយថ្ងៃមួយពែង។
ចំណាំ៖ អ្នកក៏អាចធ្វើជាតែបានដូចគ្នាប្រសិនបើអ្នកចង់។ វិធីនេះមានប្រសិទ្ធិភាពដូចគ្នា គ្រាន់តែអ្នកចម្អិនវាឲ្យឆ្អិនក្នុងរយៈពេល ៣០នាទី។
ជាមួយនឹងការប្រើប្រាស់ធម្មតាៗ អ្នកនឹងសង្កេតឃើញថា ពណ៌ទឹកនោមរបស់អ្នកនឹងផ្លាស់ប្តូរពីពណ៌លឿងងងឹត ទៅជាពណ៌លឿងថ្លា។ ការផ្លាស់ប្តូរនេះដោយសារតែរាងកាយចេញជាតិពុលដែលបានស្រូបដោយតម្រងនោម។ ក្រៅពីការផឹកតែជីវ៉ាន់ស៊ុយ អ្នកក៏គួរតែចងចាំថា ត្រូវផឹកទឹកឲ្យបានច្រើនដើម្បើរក្សាមុខងារតម្រងនោមរបស់ឲ្យបានល្អ។
ម្យ៉ាងវិញទៀត ផ្លែប៉ោម, ក្រូចឆ្មា និងផ្លែឪឡឹកក៏អាចលាងសម្អាតតម្រងនោមបានដែរ។ ហើយប្រេងអូលីវ ក៏អាចរួមចំណែកក្នុងការកម្ចាតគ្រួសក្នុងតម្រងនោមដូចគ្នា។
ទឹកភេជ្ជសៈមួយប្រភេទនេះត្រូវបានអ្នកជំនាញផ្តល់អានុសាសន៍ ឲ្យផឹកពីរដងក្នុងរយៈពេលមួយខែ ព្រោះវាជាផ្នែកមួយនៃការបន្សាបជាតិពីចេញពីរាងកាយបែបធម្មតាៗ៕
Post a Comment