ធ្លាក់សពណ៌ត្នោត មានន័យដូចម្តេច? ស្ត្រីគ្រប់រូបគួរដឹងពីឥឡូវនេះ
ធ្លាក់សពណ៌ត្នោតច្រើនថ្ងៃគឺជារឿងដែលត្រូវបារម្ភ។ ការធ្លាក់សបែបនេះ អ្នកនឹងកត់សម្គាល់ឃើញអាស្រ័យទៅលើចំណុចណាមួយនៃវដ្តរដូវ ហើយខាងក្រោមនេះជារបៀបសម្គាល់អាស្រ័យលើវដ្ដរដូវ។
* មុនពេលមករដូវ ៖ ធ្លាក់សពណ៌ត្នោត មុនពេលចាប់ផ្ដើមរដូវគឺជារឿងធម្មតា មិនត្រូវព្រួយបារម្ភទេ។ ប៉ុន្ដែប្រសិនបើវាបន្ត ២-៣ ថ្ងៃរហូតដល់មករដូវគឺជារឿងត្រូវព្រួយបារម្ភ។ មូលហេតុដោយសារ មិនមានប្រូសេស្តេរ៉ូច្រើន ដែលវាគួរតែមានច្រើននិងមានសុខភាពល្អក្នុងការរក្សាស្ត្រីឱ្យមានផ្ទៃពោះ។ ហើយវីតាមីន B6 គឺអាចជួយផលិតប្រូសេស្តេរ៉ូនេះឡើងវិញ និងតម្រូវឱ្យជួបពេទ្យរោគស្ត្រី។
* ពាក់កណ្ដាលរដូវ ៖ វាអាចជាសញ្ញានៃការបញ្ចេញពងអូវុល ឬជាសញ្ញានៃការផលិតអ័រម៉ូនមិនគ្រប់គ្រាន់។ អ័រម៉ូន Estrogen និងប្រូសេស្តេរ៉ូមានសុខភាពល្អជួយរក្សាស្រទាប់ស្បូន រហូតដល់មករដូវ។
* ចុងរដូវ ៖ ឈាមនឹងចាប់ផ្ដើមហូរដើម្បីបញ្ចប់រដូវរបស់អ្នក ហើយវាមិនមែនជារឿងល្អទេសម្រាប់ស្ត្រីណាដែលមានធ្លាក់សពណ៌ត្នោតនោះ។ នេះគឺជាឈាមចាស់ ដែលនៅយូរទម្រាំវាហូរចេញមក។
* រោគសញ្ញានៃការឆ្លងមេរោគ ៖ ធ្លាក់សបែបនេះនឹងបង្ករោគសញ្ញាឱ្យអ្នកដូចជា រលាក រមាស់ ចេញឈាម វិលមុខ ឈឺស្បូន និងមករដូវមិនធម្មតា។ ត្រូវជួបវេជ្ជបណ្ឌិតរោគស្ដ្រីឱ្យបានលឿនតាមតែអាចទៅរួច ជៀសវាងការអៀនខ្មាស់និងនាំឱ្យហួសពេល។
* អំឡុងពេលមានផ្ទៃពោះ ៖ មកធ្លាក់សបែបនេះ អំឡុពេលមានផ្ទៃពោះ ត្រូវធានាខ្លួនឯងថាទៅជួបវេជ្ជបណ្ឌិតឱ្យបានលឿនតាមតែអាចទៅរួច។ ព្រោះវាអាចជាសញ្ញាកូនក្រៅស្បូន រលូតកូន បញ្ហាសុក ឬការឆ្លងមេរោគលើស្បូន។
* ជំនួសឱ្យការមករដូវ ៖ ធ្លាក់សបែបនេះ អាចជាសញ្ញាមានផ្ទៃពោះ ឬអាចមានន័យថា អតុល្យភាពអ័រម៉ូន បណ្ដាលឱ្យស្រទាប់ស្ដើងជាងធម្មតា។ យកល្អទៅជួបពេទ្យរោគស្ត្រី និងជៀសវាងការអៀនខ្មាស់បង្កឱ្យបញ្ហាកាន់តែធ្ងន់៕

Post a Comment