រឿង ៨ យ៉ាងដែលអ្នកត្រូវតែ ចាប់ផ្តើមធ្វើឥឡូវនេះ បើចង់មាន ចង់ជោគជ័យ ទាំងវ័យក្មេង
ចង់ក្លាយជាមនុស្សជោគជ័យម្នាក់នោះ អ្នកត្រូវតែដឹងឲ្យច្បាស់នូវអ្វីដែលត្រូវធ្វើនិងអ្វីដែលអ្នកមិនត្រូវធ្វើជាដាច់ខាត។ អ្នកមិនត្រូវបណ្ដោយខ្លួនឯងបន្តធ្វើរឿងទាំងឡាយណាដែលជារនាំងរាំងស្ទះដល់ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ តើមានអ្វីខ្លះដែលអ្នកត្រូវតែឈប់ធ្វើនោះ? តោះស្វែងយល់ទាំងអស់គ្នា៖
១. ឈប់ប្រើលេសដោះសារ
អ្នកត្រូវតែបញ្ឈប់ការប្រើលេសនេះលេសនោះ ដើម្បីដោះស្រាយអ្វីមួយ ហើយមិនត្រូវទម្លាក់កំហុសអ្វីមួយលើអ្នកផ្សេងនោះទេ។ អ្នកត្រូវតែប្រឈមមុខដោះស្រាយដោយខ្លួនឯង ព្រោះអ្នកជាអ្នកគ្រប់គ្រងខ្លួនឯងនិងត្រូវមានទំនួលខុសត្រូវជានិច្ច។
២. កុំខ្លាចធ្វើខុស
អ្នកត្រូវតែដឹងឲ្យច្បាស់ថា មនុស្សយើងគ្មានអ្នកណាម្នាក់ល្អឥតខ្ចុះនោះទេ។ បែបនេះអ្នកមិនត្រូវខ្លាចនូវការបង្កើតកំហុសហើយមិនធ្វើអ្វីទាំងអស់ដើម្បីឈានទៅរកគោលដៅរឺមហិចតារបស់អ្នកឡើយ។ ត្រូវចាំថាកំហុស គឺជាអ្នកបង្រៀនយើង និងជួយឲ្យយើងមានភាពតស៊ូថែមទាំងធ្វើឲ្យយើងរិះគិតរកវិធីដោះស្រាយវាទាល់តែបាន។
៣. កុំប្រើប្រាស់ពាក្យខ្លាច
ភាពភ័យខ្លាចគឺជារនាំងធំមួយ ដែលរាំងស្ទះដល់ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ ព្រោះទោះបីជាអ្នកមានគំនិតល្អៗក៏ដោយ បើអ្នកមានភាពភ័យខ្លាចទៅហើយនោះអ្នកនឹងមិនហ៊ានធ្វើអ្វីដើម្បីទទួលយកវាបាននោះទេ។ វាមានន័យថាអ្នកបានបរាជ័យតាំងពីមិនទាន់បានចាប់ផ្ដើមទៅហើយ។
៤. កុំព្យាយាមគ្រប់គ្រងលើអ្វីគ្រប់យ៉ាងទាំងអស់
អ្នកត្រូវចាំថា អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងទាំងអស់នោះទេ។ បើសិនជាអ្នកនៅតែបន្តគំនិតមួយនេះ វានឹងធ្វើឲ្យអ្នកកាន់តែមានភាពស្មុគស្មាញកាន់តែខ្លាំងឡើង។ អ្វីដែលត្រូវធ្វើគឺព្យាយាមគ្រប់គ្រងអ្វីដែលអ្នកអាច និងបន្ថយការគិតលើអ្វីដែលអ្នកមិនអាច។
៥. បោះបង់គំនិតអត្តនោម័តិ
គំនិតអត្តនោម័តិនេះ នឹងធ្វើឲ្យអ្នកនៅជាប់គាំងនៅមួយកន្លែងទៅណាមិនរួចនោះទេ។ អ្នកត្រូវតែបើកចិត្តឲ្យទូលាយ ព្យាយាមទទួលយកគំនិតអ្នកដទៃ និងព្យាយាមសិក្សាពីអ្វីថ្មីៗទាំងអស់។ អ្នកត្រូវលះបង់គំនិតអត្តនោម័តិមួយនេះឲ្យបាន។
៦. បោះបង់គំនិតដែលថាជោគជ័យបានមកពីសំណាង
បើសិនជាអ្នកមានគំនិតមួយនេះ អ្នកនឹងអង្គុយរឺដេកចាំតែសំណាងប៉ណ្ណោះហើយអ្នកនិងមិនធ្វើអ្វីទាំងអស់ដើម្បីសម្រេចគោលបំណងរបស់អ្នក។ អ្នកត្រូវតែដឹងថា ភាពជោគជ័យទាមទារពេលវេលា និងការព្យាយាមខ្លាំងបំផុតជាមួយភាពឆ្លាតវៃរបស់អ្នក។ ភាពជោគជ័យមិនបានមកក្នុងពេលមួយយប់នោះទេ។
៧. នៅឲ្យឆ្ងាយពីមនុស្សដែលគ្មានប្រយោជន៍
អ្នកមិនត្រូវបន្តដើរជាមួយមនុស្សណាដែលគ្មានប្រយោជន៍រឺជាមនុស្សបាតសង្គមនោះទេ។ ព្រោះថាដើរជាមួយមនុស្សប្រភេទនេះនឹងមិនមានប្រយោជន៍សម្រាប់អ្នកនោះទេ ផ្ទុយទៅវិញវានឹងបង្កជាបញ្ហាដល់រូបអ្នក និងអូសទាញរូបអ្នកឲ្យក្លាយជាមនុស្សប្រភេទនោះថែមទៀតផង។ អ្នកត្រូវតែដើរជាមួយមនុស្សដែលមានប្រយោជន៍មានគោលដៅច្បាស់លាស់ និងមានភាពអំណត់ក្នុងការធ្វើការងារ។
Post a Comment