Header Ads

តើលោកអ្នកចង់ស្រកទម្ងន់ទេ សូមមើលវិធីងាយៗ

តើ​ពាក្យ​ ថា​កាត់​បន្ថយ​កាឡូរី​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? វា​ប្រហែលជា​មាន​ន័យ​ថា ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​នឹង​ឧបករណ៍​ហាត់ប្រាណ​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​វិធី​នេះ​តម្រូវ​ឱ្យ​មានការ​តាំងចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អំណត់ ។ ប្រសិនបើ​អ្នកមាន​ជម្រើស​ដើម្បី​កាត់​បន្ថយ​កាឡូរី និង​ឈាន​ដល់​គោលដៅ​សម្រក​ទម្ងន់​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​វិញ តើ​អ្នកមាន​អារម្មណ៍​បែប​ណា ?

វិធី ងាយ​ៗ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​កាឡូរី​ដោយ​គ្រាន់តែ​អ្នក​ត្រូវ​អនុវត្ត​សកម្មភាព​ខាងក្រោម​ឱ្យ​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ ៖

១-​បរិភោគ តិច​ៗ៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ

ជំនួស​ឱ្យ​ការ​បរិភោគ​អាហារ​យ៉ាងច្រើន​ក្នុង​ពេល​តែ​មួយ អ្នក​អាច​បែងចែក​បរិមាណ​អាហារ​ដូច​គ្នា​នេះ​ទៅ​ជា​ទំហំ តូច​ៗ​វិញ​ដោយ​បរិភោគ​វា​៤​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ

អត្ថប្រយោជន៍​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​គឺ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នៃ​ការ​ឃ្លាន​មិន​ត្រូវ​ពេល​បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​បារម្ភ​ថា អ្នក​នឹង​ទទួលទាន​កាឡូរី​លើស​ចំនួន ។

២-​បរិភោគ​ផ្លែ​ឈើ​ជា​អាហារ​សម្រន់

ជំនួស​ឱ្យ​ការ​បរិភោគ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​ជា​អាហារ​សម្រន់ វា​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជ្រើសរើស​ផ្លែ​ឈើ​ស្រស់​មក​ធ្វើ​ជា​អាហារ​សម្រន់ ។ យើង​ទាំងអស់​សុទ្ធតែ​ដឹង​ហើយ​ថា ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​ជាតិ​ទឹក​ដែល​ពួក​គេ​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យ៉ាង​ងាយស្រួល ។ ម្យ៉ាងទៀត​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយសារ​ជាតិ​រ៉ែ និង​វីតាមីន សំខាន់​ៗ​ជា​ច្រើន​ពួក​វា​មាន​កម្រិត​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាប ដូច្នេះ​អាច​រក្សា​ទម្ងន់​រាង​កាយ​របស់​យើង​ដោយ​មិន​បង្កើន​ទំហំ​ចង្កេះ ។

៣-​ទទួលទាន​បន្លែ​ឱ្យ​បាន​ច្រើន

ការ​ទទួលទាន​បន្លែ​ជំនួស​ឱ្យ​បាយ ឬ​ផា​ស្តាយ​អាច​ជួយ​កាត់​បន្ថយ​កាឡូរី ។ ការ​ចាប់ផ្តើម​ទទួលទាន​អាហារ​ដោយ​ការ​ទទួលទាន​បន្លែ ឬ​សាឡា​ត់ ហើយ​បន្ទាប់​មក​ចំណីអាហារ​សម្បូរ​កាបូ​អុ​ី​ដ្រា​ត គឺជា​ការ​ណែនាំ​មួយ ។ យើង​ក៏​មាន​ហេតុផល​សម្រាប់​រឿង​នេះ​ផង​ដែរ ។ បន្លែ​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ ហើយ​វា​ត្រូវការ​ពេលវេលា​ដើម្បី​រលាយ ដូច្នេះ​អ្នក​អាច​មាន​អារម្មណ៍​ឆ្អែត ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​បរិភោគ​អាហារ​នឹង​មាន​តិច ។

៤-​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន

ការ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន គឺជា​វិធី​ដ៏​ល្អ​ដើម្បី​កាត់​បន្ថយ​កាឡូរី ។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទទួលទាន​ទឹក​០,៥​លី​ត្រ​អាច​នាំ​ឱ្យ​មានការ​ដុត​កាឡូរី​ក្នុងអំឡុងពេល​មួយ​ម៉ោង​កាន់តែ​ច្រើន ឡើង​ៗ ហើយ​ដូច្នេះ​វា​អាច​ជួយ​អ្នក​សម្រក​ទម្ងន់​បាន ។ ស្របគ្នា​នេះ​ដែរ​ការ​ទទួលទាន​ទឹក​មុន​ពេល​បរិភោគ​អាហារ​អាច​នាំ​ឱ្យ​មានការ​កាត់​បន្ថយ​ការ​ឃ្លាន ដូច្នេះ​វា​ក៏​នឹង​ជួយ​ក្នុង​ការ​បន្ថយ​កាឡូរី ។

៥-​ការ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង

ការ​ចម្អិន​អាហារ​នៅផ្ទះ​ដោយ​ខ្លួនឯង​គឺជា​ជំរើស​ដ៏​ល្អ​ចំពោះ​សុខភាព​ដោយសារ​យើង​អាច​ចម្អិន​ម្ហូបអាហារ​តាម​បំណងប្រាថ្នា​របស់​យើង ហើយ​កត្តា​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ជាមួយ​អាហារ​ដែល​យើង​បរិភោគ​នៅ​ខាងក្រៅ​ផ្ទះ ។ យើង​តែងតែ​ជ្រើសរើស​អាហារ​ដែល​មាន​កាឡូរី ទាប និង​មាន​អាហា​រូប​ត្ថ​ម្ភ​នៅ​ពេល​យើង​ចម្អិន​អាហារ​នៅផ្ទះ ដូច្នេះ​វា​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​កាត់​បន្ថយ​កាឡូរី ៕

No comments