Header Ads

គេងមិនគ្រប់គ្រាន់ អាចប្រឈម និង បញ្ហាអ្វីខ្លះ?

គេងមិនគ្រប់គ្រាន់អាចប្រឈម និង បញ្ហាដូចខាងក្រោម៖

ធ្វើឲ្យឆាប់ខឹង៖
ការឆាប់ខឹងត្រូវបានគេរកឃើញថា ក៏ជាប់ពាក់ព័ន្ធទៅនឹងការគេងមិនឆ្អែតផងដែរ។ សកម្មភាពនេះកើតមានដូចជានៅពេលដែលកំពុងធ្វើការ ឬ ការនិយាយពាក្យគំរោះគំរើយទៅមនុស្សជុំវិញខ្លួនជាដើម។

ឈឺក្បាល៖

នេះជារឿងមួយដែលអ្នកមិនអាចបដិសេធន៍ ព្រោះថាអាការៈឈឺក្បាលនឹងកើតមាននៅពេលដែល អ្នកគេងមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀតវាអាចធ្វើឲ្យអ្នកវិលមុខ អាចក្អួតចង្អោរ និង ទទួលទានអាហារមិនបានទៀតផង។

អសមត្ថភាពក្នុងការរៀនសូត្រ៖

តាមការសិក្សាស្រាវជ្រាវបានរកឃើញថា និស្សិតដែលបានគេងមិនគ្រប់គ្រាន់សមត្ថភាពខាងការសិក្សាលើមុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា និង ការអានបានធ្លាក់ចុះពី១ ទៅ២% ជាប្រចាំ។ ក្រៅពីនេះ វាក៏ធ្វើឲ្យការចងចាំរបស់និស្សិតធ្លាក់ចុះដូចគ្នានេះដែរ។

ឡើងទម្ងន់៖

មនុស្សមួយចំនួនបានព្យាយាមតមអាហារដើម្បីសម្រកទម្ងន់ ឬ កាត់បន្ថយការទទួលទានដំណេកជាដើម។ ប៉ុន្តែពួកគេប្រហែលជាភ្លេចគិតថា ការទទួលទានដំណេកមិនគ្រប់គ្រាន់ក៏បណ្ដាលឲ្យឡើងទម្ងន់ផងដែរ។ យ៉ាងណាមិញ ការឆាប់ក្រោកនេះមិនអាចដុតជាតិកាឡូរីដែលមនុស្សយើងត្រូវការមកបំពេញសារពាង្គកាយនៅពេលនឿយហត់បាននោះឡើយ។

កើតជំងឺបេះដូង៖

អ្នកវិទ្យាសាស្ត្របានពិសោធន៍ឲ្យមនុស្សជាច្រើនមិនចូលគេងអស់រយៈពេល ៨៨ម៉ោង ទីបំផុតបានរកឃើញថា សំពាធឈាមកាន់តែកើនឡើងខុសប្រក្រតីតែម្ដង ហើយនោះគឺផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ជំងឺបេះដូង។

មានសកម្មភាពយឺតយ៉ាវច្រើន៖

សកម្មភាពមួយរបស់អ្នកគេងមិនឆ្អែត គឺថាធ្វើការអ្វីមិនសូវសកម្មភាព យឺតយ៉ាវច្រើន ឬ មិនសូវស្ទុះស្ទាដូចអ្នកដែលគេងឆ្អែតនោះឡើយ។ អ្វីដែលគេរកឃើញទន្ទឹមនឹងនេះទៀតនោះគឺថា អ្នកដែលគេងមិនឆ្អែតគិតស្ទក់ៗ មិនសូវរហ័ស ហើយអ្នកដែលគេងឆ្អែតគិតបានលឿនជាងអ្នកមិនគេងឆ្អែតចំនួន២ ដង។

នោមញាប់ជាងប្រក្រតី៖

នៅពេលដែលអ្នកគេងលក់ ការផលិតទឹកនោមបានថយចុះ ហើយលោកអ្នកអាចនោមតែម្តងប៉ុណ្ណោះក្នុងរយៈពេលពី៥ ទៅ ៦ម៉ោង។ ប៉ុន្តែបើអ្នកគេងមិនលក់វិញនោះអ្នកនឹងនោមញាប់ជាងប្រក្រតី ព្រោះថាសមត្ថភាពផលិតទឹកនោមនឹងធ្វើការច្រើននៅពេលគេងមិនឆ្អែត។

បាត់បង់ការយកចិត្តទុកដាក់៖
ការយកចិត្តទុកដាក់ដូចជា ស្ដាប់ការពន្យល់របស់អ្នកណាម្នាក់ ធ្វើកិច្ចការផ្សេងៗ នឹងបាត់បង់បន្តិចម្តងៗ។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ភ្លឹកៗ ឬ អារម្មណ៍មិនមូលគិតផ្ដេសផ្ដាសមិនច្បាស់ការ។

ឧស្សាហមានជំងឺផ្ដាសាយច្រើន៖

ការស្រាវជ្រាវបានធ្វើពិសោធន៍លើមនុស្ស ១៥៣ នាក់ដែលមិនអនុញ្ញាតឲ្យគេងគ្រប់គ្រាន់។ ក្រោយមកគេរកឃើញថា អ្នកទាំងនេះបានជួបបញ្ហាជំងឺផ្ដាសាយជាងអ្នកដែលគេងគ្រប់គ្រាន់ចាប់ពី៧ ម៉ោងឡើងទៅ។ បញ្ហានេះកើតនៅពេលមានអាកាសធាតុប្រែប្រួលញឹកញាប់។

មានបញ្ហាជំងឺក្រពះពោះវៀន៖

គេបានរកឃើញថា ប្រជាជនអាមេរិកពី ១០ ទៅ ១៥% ដែលបានជួបបញ្ហាជំងឺក្រពះ និង ពោះវៀនបណ្ដាលមកពីការទទួលទានមិនឆ្អែត។

សមត្ថភាពផ្លូវភេទចុះខ្សោយ៖

អ័រម៉ូនភេទមានសារសំខាន់ខ្លាំងណាស់សម្រាប់ការបន្ត ពូជទាំងបុរស និង ស្ត្រី។ ការគេងគ្រប់គ្រាន់ធ្វើឲ្យការផលិតអ័រម៉ូនភេទកើនឡើង។ យ៉ាងណាមិញ អ័រម៉ូនភេទនឹងថយចុះ ដូចជាការផលិតទឹកកាមជាដើម និង បាត់បង់សមត្ថភាពផ្លូវភេទនៅពេលអ្នកគេងមិនគ្រប់គ្រាន់។

ឈឺចុករោយច្រើន៖
តាមការស្រាវជ្រាវមុនៗបានបង្ហាញថា អាការៈចុករោយអាចបណ្ដាលមកពីបញ្ហាទទួលទានអាហារខ្វះជីវជាតិ ឬ កង្វះការហាត់ប្រាណជាដើម។ តែការស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា អាការៈចុក ក៏បណ្ដាលមកពីគេងមិនគ្រប់គ្រាន់ដែរ។ បញ្ហានៅត្រង់ថា ពួកគេមិនបានដាក់ទម្រេតខ្នង ឬ រាងកាយរបស់ពួកគេឲ្យបានសម្រាកគ្រប់គ្រាន់។

កើតមានជំងឺទឹកនោមផ្អែម៖

ការឆាប់ក្រោកនៅពេលដែលរាងកាយកំពុងត្រូវការសម្រាកនឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី ជាពិសេសប្រព័ន្ធគ្រប់គ្រងទឹកនោមដំណើរការមិនទៀងទាត់ នាំឲ្យកើតមានជំងឺទឹកនោមផ្អែម។

សមត្ថភាពចងចាំធ្លាក់ចុះ៖

មនុស្សត្រូវការគេងដើម្បីកម្ចាត់ចោលរាល់សមាសធាតុផ្សេងៗដែលមាននៅក្នុងខ្លួន ហើយជំនួសមកវិញនូវសមាសធាតុថ្មីឡើងវិញ។ ប៉ុន្តែប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យអសកម្មដល់សកម្មភាពប្រព័ន្ធខួរក្បាលដំណើរការមិនបានល្អ ហើយនៅពេលនោះអង្គចង់ចាំនៅក្នុងខួរក្បាលគឺធ្លាក់ចុះនេះឯង។

ធ្វើឲ្យស្ត្រេស និង ទុក្ខ ព្រួយច្រើន៖
នេះជាចំណុចមួយដែលអ្នកមិនអាចប្រកែកបាន ព្រោះថា អ្នកដែលគេងមិនគ្រប់គ្រាន់មិនត្រឹមតែខឹងច្រើនប៉ុណ្ណោះទេ តែក៏ជាមនុស្សដែលមានទុក្ខ ព្រួយច្រើន និង មានអារម្មណ៍តានតឹងច្រើនទៀតផង។ គេបានរកឃើញថា ប្រាក់ចំណូលគឺជាឃាតកទី១ ខណៈដែលគេងមិនឆ្អែតគឺជាឃាតកទី២ នាំឲ្យមានបញ្ហាតានតឹងដល់ផ្លូវចិត្តរបស់មនុស្ស។

ធ្វើឲ្យឆាប់ស្លាប់៖

ជាទូទៅអ្នកត្រូវគេងឲ្យបានពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។ យ៉ាងណាមិញ ការគេងមិនគ្រប់គ្រាន់ច្បាស់លាស់ថា នឹងធ្វើឲ្យបុគ្គលម្នាក់ឆាប់ស្លាប់យ៉ាងហោចណាស់ក៏ ១០ ឆ្នាំឡើងទៅដែរ៕

ប្រភព៖ konpov.com

No comments