ចៀសបានចៀសទៅ! ហេតុផល ៤ យ៉ាងដែលអ្នក មិនគួរបរិភោគសាច់ជ្រូក
សាច់ជ្រូកគឺជាសាច់សត្វដែលប្រជាជនកម្ពុជាប្រើប្រាស់ស្ទើរតែក្នុងគ្រប់មុខម្ហូប ជាពិសេសនោះគឺអាហារពេលព្រឹកដែលមានបាយសាច់ជ្រូក និងគុយទាវជាដើម។ តែមានហេតុផលគ្រោះថ្នាក់ជាច្រើនដែលអាចធ្វើឲ្យលោកអ្នកពិចារណាឡើងវិញមុនពេលបរិភោគសាច់ជ្រូក។ នេះគឺជាហេតុផល ៤ យ៉ាង៖
១. ស៊ីុរបស់មិនរើស៖
វាស៊ីសំរាមដែលបោះចោល សំណល់ របស់រលួយ និងសូម្បីតែទឹកនោមឡើង។ ដូច្នេះប្រសិនបើយើងបរិភោគសាច់ជ្រូក វាហាក់បីដូចជាយើងទទួលសារជាតិមួយចំនួនចេញពីកាកសំណល់ផ្ទះបាយ (បាយជ្រូក) ដែលបានផ្តល់ឲ្យទៅវាដូច្នេះដែរ។
២. ផ្ទុកប៉ារ៉ាសិតជាច្រើនប្រភេទ៖
ព្រូនទំពក់ និងដង្កូវពោះវៀនជាប្រភេទទៀតដែលចាត់ទុកខ្លួនប្រាណរបស់សត្វជ្រូកថាជាលំនៅដ្ឋានដ៏កក់ក្តៅរបស់វា។ ហើយវាអាចបង្ករជម្ងឺម្យ៉ាងដែលមានឈ្មោះថា trichinosis ប្រសិនបើវាចម្លងមកដល់មនុស្ស។ ប្រសិនបើអ្នកមានជម្ងឺនេះ អ្នកនឹងសង្កេតឃើញមានអាការៈវិលមុខ អស់កម្លាំង ក្អួតចង្អោរ ឈឺពោះ រោគរូស ។ល។
៣. អាចនឹងមានផ្ទុកជម្ងឺ H1N1៖
ដោយសារវារស់នៅកន្លែងគ្មានអនាម័យ និងស៊ីអាហារដែលពោរពេញទៅដោយមេរោគ សត្វជ្រួកផ្ទុកជម្ងឺរាប់រយមុខ ហើយវាអាចចម្លងទៅមនុស្សដែលប៉ះពាល់ ឬបរិភោគវាបាន។ ទោះបីជាការចម្អិនក្នុងសីតណ្ហភាពកម្រិតមួយក៏ដោយ ក៏ពងព្រូន នឹងបាក់តេរីមួយចំនួនអាចនឹងនៅមានជីវិតនៅឡើយ។
៤. ខ្លួនរបស់វាស្រូបយកជាតិពុល ប៉ុន្តែមិនមានក្រពេញញើសបញ្ចេញមកវិញ៖
សាច់ជ្រូកមានផ្ទុកជាតិពុលច្រើនជាងសាច់គោក្នុងកម្រិតដ៏ខ្ពស់មួយ ដោយសារតែវាទទួលយកជាតិពុល ប៉ុន្តែសេរីរាង្គរបស់វាមិនមានក្រពេញញើសដើម្បីបញ្ចេញជាតិពុលទាំងនោះទៅវិញទេ។ ដូច្នេះនៅពេលដែលអ្នកបរិភោគសាច់ជ្រូកលើកក្រោយសូមត្រៀមខ្លួនឲ្យហើយដើម្បីបញ្ចេញជាតិពុលផង។
ដូច្នេះប្រសិនបើអ្នកបរិភោគសាច់ជ្រូកគួររកវិធីចម្អិន និងរក្សាទុកឲ្យបានត្រឹមត្រូវ។ ត្រូវរក្សាវាទុកនៅក្នុងទូរទឹកកកឲ្យកកជាមុន មុនពេលយកទៅចម្អិនដើម្បីសម្លាប់ប៉ារ៉ាសិត គីស និងមេរោគ បន្ទាប់មកត្រូវយកទៅចម្អិនឲ្យឆ្អិនល្អត្រឹមត្រូវ ប្រកបដោយអនាម័យ ព្រោះថាការចម្អិន និងការរក្សាអនាម័យចំពោះសាច់ជ្រូកដែលអ្នកយកមកបរិភោគអាចជួយកាត់បន្ថយបញ្ហាប្រឈមទាំងនេះ។
ប្រភព៖konpov.com

Post a Comment