កម្ចាត់ជាតិពុលអោយអស់ ចេញពីក្នុងខ្លួនជាមួយ វិធីងាយទាំង ១០នេះ
ធ្វើការនឿយហត់ ឬស្ថិតក្នុងតំបន់ដែលមានបរិយាកាសអាប់អួរជាហេតុធ្វើឲ្យរាងកាយរបស់យើងស្រូប និងផ្ទុកជាតិពុលដែលធ្វើឲ្យសុខភាពយើងធ្លាក់ដុនដាប។ ដូច្នេះដើម្បីធ្វើឲ្យសុខភាពរបស់យើងប្រសើរជាងមុន និងមានអារម្មណ៍រីករាយជាប្រចាំ សូមណែនាំអាហារ និងវិធីសាស្ត្រងាយៗទាំង ១០ យ៉ាងដើម្បីកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន៖
១. ញ៉ាំអាហារដែលមានជាតិសរសៃឲ្យបានច្រើន៖
ដូចរាប់បញ្ចូលទាំងអង្ករក្រហម ផ្លែឈើ និងបន្លែដែលដាំជាលក្ខណៈធម្មជាតិ។ បន្លែ និងរុក្ខជាតិជាច្រើនទៀតដូចជា៖ ខ្ទឹមស ប្រូខូលី ស្ពៃក្ដោប សារាយសមុទ្រ និងខ្ញីជាដើមគឺជាប្រភេទបន្លែដែលល្អឥតខ្ចោះសម្រាប់កម្ចាត់ជាតិពុល និងសារធាតុមិនល្អចេញពីក្នុងខ្លួន។
២. សម្អាត និងការពារថ្លើមដោយផឹកតែបៃតង ញ៉ាំការ៉ុត ទំពាំងបាយជូរ ប៉ោម និងផ្លែប័រ។
៣. ញ៉ាំអាហារដែលសំបូរជាតិវីតាមីន C ដើម្បីជួយឲ្យរាងកាយផលិតសារធាតុគ្លូតាសាយអន (glutathione) ជាសារធាតុម្យ៉ាងដែលជួយបណ្ដេញជាតិពុលចេញពីថ្លើម និងជួយឲ្យស្បែកភ្លឺស្អាត។
៤. ផឹកទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។៥.ដកដង្ហើមឲ្យវែងៗដើម្បីអនុញ្ញាតឲ្យអុកស៊ីសែនស្រូបចូលទៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកបានពេញលេញល្អ។
៦. កាត់បន្ថយស្ត្រេសដោយការគិត និងធ្វើសកម្មភាពវិជ្ជមាន។
៧. អនុវត្តវិធីសាស្ត្រកម្ចាត់ជាតិពុលដោយប្រើទឹក ដោយងូតទឹកក្ដៅអ៊ុនៗរយៈពេលប្រាំនាទី ដោយឲ្យទឹកប៉ះលើខ្នងផងដែរ។ បន្ទាប់ពីនោះងូតទឹកត្រជាក់រយៈពេល ៣០ វិនាទី។ ធ្វើរបៀបនេះទៅមកបីដង មុនពេលចូលគេង ៣០ នាទី។
៨. ចូលសូណា ដោយសារការសូណាជួយកម្ចាត់ជាតិពុលតាមរយៈការបញ្ចេញញើស។
៩. ខាត់ស្បែក ឬសាកល្បងម៉ាស្សាខាត់បាតជើងដើម្បីបញ្ចេញជាតិពុលតាមរយៈក្រពេញញើសរបស់អ្នក។ គ្រឿងខាត់ស្បែកនេះអាចរកបាននៅហាងលក់ផលិតផលបែបធម្មជាតិ។
១០. តើវិធីណាដែលសំខាន់បំផុតក្នុងការកម្ចាត់ជាតិពុល? វេជ្ជបណ្ឌិត Bennett បានមានប្រសាសន៍ថា៖ “ការហាត់ប្រាណ ហាត់យ៉ូហ្គា ឬលោតអន្ទាក់រយៈពេលមួយម៉ោងក្នុងមួយថ្ងៃគឺជាវិធីសាស្ត្រកម្ចាត់ជាតិពុលដ៏មានប្រសិទ្ធភាពបំផុត។”
ប្រភព៖konpov.com

Post a Comment