Header Ads

ចង់មាន ចង់ខ្លាំង ចង់ជោគជ័យដូច Jack Ma ត្រូវប្រកាន់គោលការណ៍ទាំងនេះ



អ្នកមានបំផុតនៅចិន Jack Ma ចែករំលែកដំបូន្មានដើម្បីជីវិតជោគជ័យដល់ប្រិយមិត្តទាំងអស់ គ្នា បើប្រិយមិត្តយល់ថាសមហេតុផលកុំភ្លេចសិក្សាតាម Jack Ma ដើម្បីបណ្តុះគំនិតរកស៊ីដូចលោក។
១. លើភាពអត់ធ្មត់៖”ថ្ងៃនេះអាក្រក់។ ថ្ងៃស្អែកមិនល្អ។ តែខានស្អែកអាចជាថ្ងៃដ៏រីករាយ”។
២. លើកំហុសអតីតកាល៖ ប្រសិនបើអ្នកមិនបោះបង់ អ្នកនៅតែមានឱកាស។ នៅពេលដែលក្រុមហ៊ុនរបស់អ្នកនៅតូច អ្នកត្រូវមានការការផ្ចង់ស្មារតីខ្ពស់ និងប្រើខួរក្បាលឲ្យបានច្រើនជាងកម្លាំងកាយ”។
៣. លើស្មារតីក្រុម៖ ”ប្រសិនបើអ្នកជាក្រុមដ៏ខ្លាំងមួយ និងដឹងពីអ្វីដែលខ្លួនចង់ធ្វើច្បាស់ សមាជិកម្នាក់អាចផ្ដួលគូប្រជែង ១០ នាក់បាន”។
៤. លើបេសកកម្មធំ៖ បរាជ័យមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ។ យ៉ាងហោច ខ្ញុំបានចែករំលែកគំនិតដល់អ្នកដទៃ។ បើទោះជាខ្ញុំបរាជ័យ តែអាចមាននរណាម្នាក់អាចធ្វើបានជោគជ័យ”។
 ៥. លើកិច្ចខិតខំប្រឹងប្រែង៖”យើងនឹងអាចធ្វើរឿងមួយបានសម្រេច ដោយសារយើងនៅក្មេង និងមិនបោះបង់”។
 ៦. លើការងារ៖ ”ប្រសិនបើយើងទៅធ្វើការនៅម៉ោង ៨ ព្រឹក និងចេញពីធ្វើការនៅម៉ោង ៥ ល្ងាច Alibaba ប្រាកដជាមិនជោគជ័យបែបនេះទេ ព្រោះយើងមិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលឡើយ។ ហើយបើយើងមានស្មារតីការងារចូលម៉ោង ៨ព្រឹក ចេញម៉ោង ៥ល្ងាចអីចឹងនោះ យើងគួរតែរកអ្វីផ្សេងធ្វើល្អជាង”។
៧. លើការប្រកួតប្រជែង៖ ”អ្នកគួររៀនពីគូប្រជែង តែមិនត្រូវចម្លងតាមគេឡើយ។ បើអ្នកចម្លងតាមគេ អ្នកនឹងស្លាប់នៅថ្ងៃណាមួយ”។
៨. លើការដាក់បញ្ចូល Alibaba.com ទៅក្នុង IPO ឆ្នាំ ២០០៧៖”Alibaba មិនត្រឹមជាកន្លែងផ្ដល់ការងារទេ តែជាក្ដីស្រមៃ។ វាជាបុព្វហេតុ។ ចូរឲ្យអ្នកវិនិយោគនៅ Wall Street បន្តុះបង្អាប់យើងសិនចុះបើគេចង់”។
៩. លើការបង្កើតក្រុមហ៊ុនមួយ៖ ”ប្រសិនបើអ្នកចង់រីកចម្រើន ត្រូវព្យាយាមស្វែងរកឱកាសឲ្យបានល្អ។ សព្វថ្ងៃ បើចង់ក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យ ត្រូវព្យាយាមស្វែងរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតមាន ក្នុងសង្គម”។
១០. លើភាពខុសប្លែកពីគេ៖ ”មនុស្សឆ្លាតត្រូវការមនុស្សល្ងង់ដឹកនាំពួកគេ។ ពេលក្រុមមួយសម្បូរទៅដោយអ្នកប្រាជ្ញ គួរមានមនុស្សធម្មតាម្នាក់ជាអ្នកនាំផ្លូវ។ ការគិតរបស់មនុស្សសាមញ្ញអាចប្លែកពីគេ។ ពេលខ្លះ អ្នកអាចជោគជ័យបានលឿន បើមានមនុស្សដែលមានគំនិតប្លែកពីអ្វីដែលមនុស្សទូទៅគិតឃើញ”។
១១. លើភាពរីកចម្រើន៖ ”លើការប្រឡូកក្នុងពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) រឿងដែលសំខាន់គឺត្រូវធ្វើរឿងដែលអ្នកធ្វើបច្ចុប្បន្នដោយអស់ ពីចិត្ត និងបន្តធ្វើវាដោយមិនបោះបង់”៕

ប្រភព៖konpov.com

No comments