Header Ads

Business Planing (ផែនការអាជីវកម្ម)




 
នៅ​ពេល​​ដែល​យើង​មាន​គំនិត​ចង់​ចាប់​ផ្ដើម​​ចូល​ប្រលូក​ នៅ​ក្នុង​ការធ្វើ​អាជីវកម្ម រឺ ជំនួញ​ កត្តា​សំខាន់​គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​តំរូវ​ការ​ទីផ្សារ​​ ស្រប​នឹង​គំនិត​អាជីវកម្ម​របស់​យើង​។ បន្ទាប់​ពី​ការ​សិក្សាវិភាគពី​​ទីផ្សារ  ការងារ​ចំបង​មួយ​ដែល​មិន​ត្រូវ​រំលង​នោះ​គឺ​សរសេរ​ពី​ផែន​ការ​អាជីវកម្ម​ ព្រោះ​វា​មាន​សារៈសំខាន់​សំរាប់​ស្វែង​រក​ដៃ​គូរ​វិនិយោគ ក៏ដូច​ជា​ការ​ស្វែង​រក​ដើមទុន​បន្ថែម​សំរាប់​ការ​ចាប់​ផ្ដើម​អាជីវកម្ម​។
ខាង​ក្រោម​នេះ​ជា​ការ​ចង្អុល​បង្ហាញ​ពីចំនុច​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​ ពង្រាងដើមនៃសៀវភៅ​ផែនការ​អាជីវកម្ម។​ នៅក្នុង​ពង្រាងដើម​នៃ​ផែនការ​អាជីវកម្ម យើងត្រូវដឹង​ច្បាស់ថា តើពត៌មានអ្វីដែល​គួរ​មាន និងមិនគួរមាននៅ​ក្នុងផ្នែក​នីមួយៗ​នៃផែនការ​នោះ។

១. ក្របមុខ (Cover Page)
ក្របមុខគឺជាទំព័រទីមួយនៃសៀវភៅផែនការអាជីវកម្ម។​ ក្របនេះគួរឆ្លុះបញ្ចាំងនូវ image នៃក្រុម​ហ៊ុន​ថ្មីរបស់​យើង។ ជាទូទៅ​វា​ឆ្លុះបញ្ចាំង​ភាព​សាមញ្ញ ងាយអាន ងាយមើលយល់ តែមានភាពស្រស់ស្អាត។ ក្របខ្លះទៀត​វា​ត្រូវបាន​គេរចនា​ទៅ ដោយ​គំនូរ​ជាដើម។ ទោះបី​ជា​​យ៉ាង​​ណា​​ក៏ដោយ នៅលើ​ក្រប​នៃ​សៀវភៅផែន​ការអាជិវកម្ម​ត្រូវមានពត៌មាន​មួយចំនួនដែល​​ចាំបាច់​ ដូចខាង​ក្រោម​៖
·         ឈ្មោះក្រុមហ៊ុន
·         សង្ខេបដោយខ្លីនូវការពិពណ៌នាអំពីប្រភេទ​ក្រុមហ៊ុន បើសិនជាឈ្មោះ​ក្រុមហ៊ុន​ពុំ​បញ្ជាក់ឲ្យបាន​ច្បាស់លាស់​ទេ។
·         ពាក្យ​ ផែនការអាជិវកម្ម” ​(Business plan) ដើម្បី​បញ្ជាក់ពីប្រភេទ​ឯកសារ​របស់យើង។
·         ថ្ងៃ ខែ ឆ្នាំដែល​ផែនការ​ត្រូវបញ្ចប់​។ វាជាជំនួយការត្រួស ត្រាយឲ្យយើងសំរាប់​ដំណើរការការងារ។
មនុស្សទំនាក់ទំនាក់​សំខាន់ៗ (Key contact Person) ឫ ( Logo ) ឫ ( Graphic ) ដើម្បីឲ្យមាន​ការទាក់ទាញ ខ្លះៗ​លើអ្នកអាន​ក៏ដោយ ក៏យើងត្រូវទុក​នូវផ្នែកខ្លះឲ្យ​​ស្ថិត​នៅចំហ​គ្មានអក្សរដែរ។ ក្របមុខត្រូវតែស្អាតមិនជ្រីវ ជ្រួញ ហើយមានលក្ខណះស្វាគមន៍ អ្នកអាន​ឲ្យ​គេ​មាន​​​​ចេតនា ឫ អារម្មណ៍ចង់បើក​មើលទំព័រខាង​ក្នុងជាបន្ត​​បន្ទាប់ ដូច្នេះហើយយើងមិនត្រូវ​ចុះនូវពត៌មានច្រើនហួស​ហេតុ​នៅ​លើ​ក្របមុខ​នោះ​ទេ។
២.​ តារាងមតិកា (Contents)
គោលបំណងធំបំផុតនៃការនូវតារាងមតិកា (Table of Contents) គឺជាការជួយ​ដល់អ្នកអាន ឲ្យមាន​ការងាយ​ស្រួល​​ក្នុង​ការ​យល់​​នូវផ្នែក​​នីមួយៗ​នៃផែនការ​អាជីវកម្ម​ របស់យើង។ ម្យ៉ាងវា​ផ្តល់​ឲ្យអ្នកនូវភាព​រហ័សក្នុងការអាន និង​​សែ្វងយល់អំពីអី្វដែល​បានសរ​សេរនៅ​ក្នុង​សៀវភៅ​​នេះ។​ មិនតែប៉ុណ្ណោះ វាក៏ផ្តល់នូវពាក្យ ឬ​​ឃ្លានាំមុខ​​ឬផើ្តម​សេចក្តីបន្តិចបន្តួច ដូច​ដែលប្រភេទ​នៃ​ព៌តមាន​​​ទាំង​នោះត្រូវ​ការ​​បញ្ជាក់​ផងដែរ។​ទោះ ជាយ៉ាង​​ណា​ក៏​ដោយ​​បញ្ហា​​សំខាន់បំផុត​គឺ​ថា​វា​ផ្តល់​នូវ​​ភាព​ងាយ​ស្រួល​ ក្នុង​ការ​អាន។
ការប្រើប្រាស់​នូវ​តារាងមាតិកា​ ដោយអាស្រ័យ​ទៅលើសេ្ដរភាព​នៃការ​រៀបលំដាប់​នៃពាក្យ ឫ​ឃ្លា​គឺជា​វិធី​មួយ​ដ៏ល្អ​ប្រសើរបំផុត​​ក្នុង​ការរៀប​ចំ​នូ​វ​ផ្នែកៗ​​នៃ​ ​តារាង​​​មាតិការ​​មួយ​​​ក្នុងគំរោង​​អាជីវ​កម្ម​​របស់​យើង។​​ ចំណុច​​​សំ​​ខាន់​សំរាប់​​សំរាប់​​រៀបចំនូវ​​មាតិកាមួយមានដូចជាៈ
·         ពាក្យ​តារាង​មាតិកា (Table of content)​ ស្ថិតនៅខាងលើ​ទំព័របំផុត
·         ឈ្មោះផ្នែក ឬជំពូកនីមួយៗ
·         ទំព័រ ចំនួនទំព័រនីមួយៗ​ស្ថិត​នៅ។ វាផ្តល់​នូវភាពងាយស្រួយ​ដល់អ្នក​អានក្នុង​ស្វែង​​​​រ​ក​ឃើញ​​​​ផ្នែកនីមួយៗ​ ស្ថិត​នៅ​ក​ន្លែង​ណា​នៃ​សៀវ​ភៅ​។
ប្រ​ការគួរ​ចៀសវាង គឺ​ការលំអិតនៃពត៌មាន​​​ជាច្រើននៅ​​​ក្នុងតារាង​​មាតិកា ដូចជា​​ការដាក់​ចំណង​ជើ​ង​តូចៗ​​ពេ​ក​​ជា​​​ដើម​។​​ ចំ​ណុច​គួរ​អោ​យ​​ចង​​ចាំ​គឺ​ថា​ តារាង​មាតិកា​មិនគួរោឲ្យ​លើសពី ២ ទំព័រ​ឡើយ។
៣. មូលសង្ខេប (Executive Summary)
  មូលសង្ខេប(Executive Summary) គួរសរសេរ​ត្រឹម​ ១-២ ទំព័រឲ្យ​សមាមាត្រ​ទៅ​នឹងគំរោងអាជី​វកម្ម​របស់យើង គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ។ យើង​សង្ខេប​ តែវា​មិនមែន​ជាសេច​ក្តីផ្តើម​ទេ។​មូល​សង្ខេប(Executive Summary)​ប្រសិន​ជាយើង​សរសេរ​លើសពី ៣ ទំព័រ​ទៅ វា​លែងក្លាយទៅជា​មូលសង្ខប​ហើយ។​មូលសង្ខប​គួរ​តែ​មាន​អត្ថ​ន័យ​មួយ​ដោយ​ខ្លួ​ ន​ឯង​ដា​ច់​​ដោយ​ឡែ​ក តែគ្រ​ប់​គ្រាន់។​ ទោះ​បី​ជា​វាសង្ខប​យ៉ាង​ណា​ក៏​ដោយ​ ក៏​វាត្រូវ​ការពិ​ពណ៌​នា​ខ្លីៗ​ខ្លះ​ៗដែរពីផែន​ការ​របស់​យើង។
នៅក្នុង​មូលសង្ខេប អ្នកអានអាច​យល់​ងាយ​ស្រួល ដោយ​សារ​យើង​ដកស្រង់​យក​ផ្នែក​សំខាន់ៗខ្លះៗ តែ​មិន​ទាំង​អស់ទេ មក​រាប់បញ្ចូល​ដោយ​​មាន​ប្រើចំណុចត្រេ រឺពង ត្រីជា​ជំនួយ។ ទោះបីជាយ៉ាងនាក៏ មូលហេតុ​សសង្ខេប​គួរតែ​អធិប្បាយ​ត្រួស​ពីដំនើរ​រឿង​​ដោយ​សង្ខេប​​ខ្លីតែ​ មិនមែន​​ជាការដាក់​​រូបភាព​ឲ្យអ្នកអាន​មើលនោះ​ទេ។
បើសិន​ជា​យើងមាន​ផែនការ​ក្នុង​ការ​បញ្ជូននូវផែន​ការ​ អាជីវកម្មរបស់យើង​​ទៅ​ការ​ស្វែង​រក​ប្រភពផ្តល់​ធបធាន​ហិរញ្ញ​​វត្ថុ​នៅ​ខាង​ ក្រៅ គួរ​តែប​ញ្ជូន​​ត្រឹមមូល​សង្ខេប​(Executive Summary) ទោ​មុន​សិន ដើម្បីស្ទង់​មើល​ពី​ការ​ចាប់​អារម្មណ៍​​​​របស់​​គេលើ​អាជីវ​​កម្ម​របស់​យើង​ កាល​បើ​អ្នក​​ទទួល​សំរេច​ចិត្តថា ប្រហែល​​ជាគេនឹង​អាច​ផ្តល់​ធន​ធាន​​មក​ឲ្យ​យើង​​នោះទើប​បញ្ជូន​ផែន​ការ​​ អាជីវ​កម្ម​ទាំង​មូល​​ទៅ​តែម្តង។ យើង​​ត្រូវ​ចេះ​ប្រើ​ប្រាស់​មូល​សង្ខេប​ ​(Executive Summary)​​ ជាគុណ​ប្រយោជន៍​មួយក្នុង​ការ​សន្សំ​សំចៃ​ថវិការ។​
៤.ការវិ​ភាគទីផ្សារ (Market Analysis)
យើងសន្មត់​តាំងពីដើម​ដំបូង​ថាអ្នក​​​ដែ​ល​​អា​ន​​ផែន​​ ការ​របស់​យើង គឺ​បុគ្គលិក​របស់​យើង​ ធនាគារិក អ្នក​វិនិយោគ ដែល​គេមិន​បាន​​​​​​​​​​​​​​​​​​​​​​​​​​​ពី​ដឹង​​អ្វី​សោះអំ​ពី​អាជីវ​កម្ម ​របស់​យើង ឬពី​គោលដៅ​ទីផ្សារ​របស់យើង។​ យើង​ទាមទារចាំបាច់​ក្នុង​ការ​ផល់ និង​ការ​ពន្យល់​ទៅ​គេ​ឲ្យ​គេបាន​យល់​ច្បាស់​ពី​អាជីវ​កម្ម​របស់យើង​។​ បណ្តា​ពត៌​មានចាំបាច់​ដែល​យើង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​​នោះ​ដូចជា ៖
·         តើ​អាជីវកម្ម​របស់​យើងមាន​ទំហំ​ប៉ុណ្ណា?
·         តើ​អត្រា​កំនើនអាជីវកម្ម​របស់​យើង​គឺអ្វី?
·         តើ​អ្វី​ជាស្តង់​ដារ​កំរិត​ចំណេញ(Standard Profit margin)?
·         តើ​អ្វី​ជាស្តង់​ដារ​នៃបណ្តាញ​ចែក​ចាយ​ផលិត​ផល?
·         ត់​ផលិត​ផល​រប​ស់​យើង​ដូច​ក្នុង​ទី​ផ្សារ​បាន​ប៉ុន្មាន​ភាគរយ?
·         ទិន្ន័យ​ និង​ការ​ទស្សន៍ទាយនៃ​ការ​លក់។ល។
ក្រោយពេលផ្តល់នូវ​ទស្សនះដ៏ទូទំ​ទាយ​នៃ​អាជីវកម្ម​ របស់យើង​ហើយបន្ទាប់មក​ត្រូវ​​បញ្ជាក់​ឲ្យ​ជាក់លាក់​អំ​ពីស្ថានភាព​ ភូមិសាស្រ្ត​របស់​យើង​​ទីផ្សារ​​​របស់យើង​។ ជាមួយគ្នា​​និង​ទំហំទីផ្សារ និង​អាត្រាកំណើន យើង​គួរ​អធិប្បាយ​អំពីមធ្យោបាយ​ដែល​យើង​ស្វែង​រក​​ជ័យជំនះ​ដោយ​​​ផ្តល់នូវ​​ តំ​រូវ​ការ និង​និន្នាការទីផ្សារ។ ចំពោះ​ក្រុម​ហ៊ុន​​ដែល​និង​ធ្វើ​អាជី​វ​ក​ម្ម​​ជា​ល​ក្ខ​ណះ​​ជា​តិ និង​អន្ត​ជាតិយើង​មិន​ត្រូវ​​​ចំណាយ​ពេល​​ក្នុង​​ការ​វិភាគ​ទីផ្សារ​​និមួយៗ ​នៅ​ក្នុង​ប្រទេស​របស់យើង​​​នៅ​​​ពេល​​ប​ច្ចុប្បន្ន​នោះ​​ទេ​​​ទោះបីយ៉ាង​ណា ​ក៏​ដោយ ប្រសិន​បើ​យើងមាន​បំណង​ផ្តោត​ទៅ​លើ​ទីក្រុង​ណា​មួយ ឬតំបន់​ណាមួយ​ជាក់លាក់ យើងអាចធ្វើការ​វាយ​តំលៃដោយម៉ត់​ចត់។
៥. ​ការ​ពណ៌នា​ខ្លីៗពីអាជីវ​កម្ម (Business Overview)
នៅក្នុង​ផ្នែក​នេះយើង​អធិប្បាយ​យ៉ាង​សង្ខេប​នូវ​ពត៌មាន​ចាំបាច់​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖
·         ផលិត​ផល ឬសេវា​ដែល​យើង​និង​លក់
·         រយះ​ពេល​ដែល​ក្រុម​ហ៊ុន​បាន​ដំណើរការ
·         ប្រទេស​របស់​ក្រុម​ហ៊ុន
·         អ្នក​ខ្លះ​ជាម្ចាស់​ក្រុម​ហ៊ុន
·         គោល​បំណង​រយះពេល​វែង និង​រយះពេលខ្លី​នៃអាជីវកម្ម
ប្រសិនជាយើង​មាន​បំណង​ស្វែង​រក​ថវិការ យើង​គួរតែពន្យល់បន្ថែមថា ហេតុ​អ្វី​បាន​ជាយើង​ត្រូវ​ការ​ថវិការ​នោះ​នៅពេល​ឥឡូវ (ដូចជា​ការ​ពង្រីក​ក្រុមហ៊ុនការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ស្វែងរក​ទីផ្សារ កំរៃបុគ្គលិក ការ​ទិញ​គ្រឿងបរិក្ខារ រឺ​ការ​រំលោះ​បំណុល)។
៦ .ការពណ៌នាអំពីផលិតផល ឬសេវា (Production Service Description)
យើង​ត្រូវ​តែដឹង​ច្បាប់ថា អ្នក​ដែលអាន​ផែន​ការ​អាជី​វកម្មរបស់​យើង​​ហាក់​បីដូចជាមាន​​ក្រុម​ហ៊ុន​​ របស់​យើងនៅ​ក្នុង​ដៃ​​​​គូរ​របស់គេ ដែល​ក្រុម​ហ៊ុន​របស់​យើង​ និង​​លក់អ្វីនោះ ​យើង​ទាមទារនូវ​ពេលវេលា​ដើម្បីផ្តល់​ឲ្យ​គេដឹង​ពី​ផលិត​ផល និង​សេវា​របស់​យើង​។ ចំពោះ​អាជីវកម្ម​មួយ​ចំនួន​ កិច្ចការ​​នេះជា​ការ​ងារ​សាមញ្ញបំផុត ដូច​ជាការចាប់​ផ្តើម​បើក​អាជីវកម្ម​ភោជ្ជនីយ​ដ្ឋានជាដើម ប៉ុន្តែ​បើសិន​​អាជីវកម្ម​​ដែល​ផ្តោត​ទៅ​លើ​បច្ចេក​ទេស​វិញ វាជាលក្ខណៈពិសេសមួយ​ដែល​ទាម​ទារនូវ​ការ​បក​ស្រាយ​​ពន្យល់​អោយ​បាន​ច្បាស់ថា​ តើ​ផលិត​ផល​សេវា​នោះនឹង​ប្រ​ពឹត្តទៅ​យ៉ាង​ដូច​ម្ដេច ហើយហេតុ​អ្វី​បាន​ជា អតិជន​ទិញ​ផលិតផល​ និង​សេវានោះ ដែល​ការ​ងារ​នេះ​ត្រូវ​ចំណាយ​ 3-4ទំព័រ​​ ក្នុង​ការសរសេរ​ពន្យល់​។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ការ​រៀប​រាប់​លំអិត​​ច្រើន​ពេក​ អាច​ធ្វើ​អោយ​ផែន​ការ​របស់​យើង​មាន​លក្ខណៈ​គួរ​ឲ្យ​ធន់ទ្រាន់​នឹង​អាន។ យើង​ត្រូវ​ប្រើប្រាស់ពត៌មាន​ផលិត​ផល​​ (Production Literature) ដូច​ដែល​បាន​អធិប្បាយ​នៅ​ក្នុង​សេចក្ដី​បន្ថែម​(Appendix) ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​ការ​អធិ​ប្បាយ​របស់​យើង​មាន​លក្ខណៈខ្លី​សម​រម្យ។
ផ្ដោតទៅ​លើអធិប្បាយ​អំពី​គុណប្រយោជន៍នៃ​ផលិត​ផល និង​សេវា​របស់​យើង​គឺជាការ​សំខាន់ដែល​​អ្នក​អាន​​អាច​​យល់​បានយ៉ាង​ច្បាស់​ ថា តើ​យើង​ចង់​បាន​អ្វី។  យើង​ត្រូវ​យល់​ច្បាស់​ថា ក្រាភិច​ហើយ​និង​ដ្យាក្រាម អាច​ជួយ​ពន្យល់ពីផលិត​ផល​ និង​សេវា​របស់​យើង​ឲ្យ​កាន់តែ​ច្បាស់។ ប៉ុន្តែយើង​ក៏ត្រូវ​ចង​ចាំដែរ​ថា​ ថ្វីត្បិត​តែដ្យាក្រាម​ ឬក្រាភិច​ទាំង​នោះជួយ​វាឲ្យបាន​ស្អាតសមរម្យ ហើយ​មិន​ត្រូវឲ្យដ្យាក្រាម​ ក្រាម​ភិចណាមួយឆ្លងទៅ​ទំព័រផ្សេង​ឡើយ។ផែនការ​អារជី​វកម្ម​ដែល​អាក្រក់​បំផុត គឺជា​ផែន​ការ​ដែល​​ពោរពេញទៅ​ដោយ​ការ​ននិយាយ​ស្ដាប់​មិន​បាន ការ​និយាយ​ច្របូក​ច្រ​បល់​ ឬដដែលៗ ក៏​ទិន្ន​ន័យ​បច្ចេក​ទេសច្រើន​ហួស​ហេតុ។  វាមិន​​ត្រឹមធ្វើ​ឲ្យអ្នក​អាន​មិនយល់​នូ​​​វ​អ្វីដែលបាន​សរសេររៀប​រាប់ ប៉ុន្ដែវាថែម​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ទៅលើ​មុខ​ងារ ឬតួ​នា​ទី​ទាំង​នោះផង​ដែរ​ ជាពិសេសនោះគឺគេមិន​យល់ពីគុណប្រ​យោជន៍តែ​ម្ដង។ ​ឧទាហរណ៍ រថយន្តមួយអាចបើកបានល្បឿនលើស​​ពី២០០​ គីឡូម៉ែតក្នុងមួយម៉ោងដោយ​ប្រើប្រាស់ប្រេងដ៏​ល្អ​ ។​  រថយន្តមួយផ្សេងទៀតអាច​ធ្វើ ដំនើរឆ្លងកាត់ប្រទេសមួយបាន​​យ៉ាង​ងាយ​ស្រួល ។​​ ដូចច្នេះគេមានការ​ចាប់អារម្មណ៍រថយន្តទី​២ ជាង​រថយន្តទី១ ។
៧.​ ការគ្រប់គ្រង និង ការជ្រើសរើសបុគ្គលិក (Management & Staffing)
ក្រោយពីបានអធិបាយពីគំរោងនៃអាជីវកម្មរួចមក យើងត្រូវកំណត់ថា តើអ្នកណាដែល​ជាអ្នកទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​នូវ​​គំរោងនេះ ។ ជាដំបូងយើងនិងមានបំនងចង់សរសេរនូវ​ការសង្ខេប​ខ្លីៗ ២-៣ ល្បះពីអ្នកគ្រប់គ្រងជាន់ខ្ពស់​របស់​យើង (Top Manager)​ ដោយលំអិតនូវជំនាញ ព្រមទាំងសាវតារបស់ពួកគេ ។ យើងត្រូវមានជំនឿជឿជាក់ថា គឺអ្នកវិនិយោគ​ជា​អ្នក​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​អាជីវកម្មដឲរបស់​ យើងបានទទួលជោគជ័យ ។ យើង​ក៏ត្រូវ​អត្ថាធិប្បាយ​ពីតូនាទី ព្រមទាំងការ​ទទួល​ខុសត្រូវ​លើការងារ​​​របស់ពួគ​គេផង​ដែរ នៅក្នុងការផ្សងព្រេងថ្មីៗនេះ ដែលជាក្ដីសង្ឃឹម​យ៉ាងម៉ត់ចត់​​ជាមួយ​នឹង​បទពិសោធន៍​​របស់គេកន្លងមក ។​ ក្នុងនោះ​​យើង​​​ក៏​គួបញ្ចូល​​​នូវ​រចនា​សម្ព័ន្ធ​បុគ្គលិក និង ការងារ​ព្រមទាំង​​អធិប្បាយពីផែនការរបស់យើង ក្នុងការ​ដាក់​បន្ថែម​​នូវបុគ្គលិក​បន្ថែមសំរាប់​ធ្វើការ​ម៉ោងបន្ថែម (Over time) ផង។
ពេលខ្លះជោគជ័យនៃផែនការរបស់យើង អាស្រ័យទៅ​លើផ្នែក​នេះផងដែរ ។ សំរាប់​អ្នកវិនិ​យោគ​ខ្លះ រឿង​នេះ​មិន​ច្រើន​ទេដែល​ដំណើរ​ការ​​អាជីវកម្ម​​នឹងដំណើរ​​ទៅបាន។ ប៉ុន្តែក្រុមការងារផ្នែក​ការងារ​ផ្នែកគ្រប់គ្រង វាមានភាព​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វាឲ្យ​សំរេច ។ យើងត្រូវ​មាន​ទំនុកចិត្ត​គ្រប់​គ្រង​ក្នុងខ្លួន ក្នុងការពន្យល់​យ៉ាងណា​ឲ្យបានច្បាស់​ថា ហេតុអ្វីបាន​ជាក្រុម​ការងារ​របស់​យើង​មានភ័ព្វ​​សំណាង​​ដែល​ធ្វើ​ឲ្យ​​ អាជីវកម្ម​​ទទួលបានជោគជ័យ ។
៨.​ ផែនការទីផ្សារ (Marketing Plan)
ផ្នែកនេះ គឺជាផ្នែកមួយយ៉ាង​សំខាន់ក្នុងចំណោមផ្នែកសំខាន់ៗទាំងឡាយនៃផែនការ​ អាជិវកម្មរបស់យើង ព្រោះ​ថា​ជំនួញ​​​ជាច្រើន​បាន​ដួលរលំចុះ​ ក៏ដោយសារតែទីផ្សារមានភាពទន់ខ្សោយ ​(Poor Marketing)​។ ក្នុងការ​ធ្វើផែនការទីផ្សារ យើងមិន​ត្រូវភ្លចទេ​​ក្នុងការលំអិត​នូវធាតុ P​ សំខាន់ទាំង៤នៃ Marketing (រឺក៏ 3P &​ C) គឺផលិតផល​( Production )​​ តំលៃ​(Price) ទីផ្សារ​​ចែកចាយ ​(Place of distribution) និង ការផ្សព្វផ្សាយ (Promotion/Communication)។ ក្រោយ​ពេលផលិត រឺការ​បង្កើត​នូវ​​ផលិតផល រឺសេវាកម្មរបស់យើង ត្រូវពន្យល់​ណែនាំ​ពីការ​កំណត់តំលៃនៃផលិតផល រឺ សេវាកម្មរបស់យើង តើយើង​កំណត់​តំលៃ​ដោយ​​​របៀបណា និងយ៉ាងដូច​ម្ដេច​នូវពេល​ផលិតផល​​ក្រុមហ៊ុន​ ដ៏ទៃបានទៅដល់ទីផ្សាររួចទៅហើយនោះ? តើយើង​មាន​គុណ​ប្រយោជន៍​អ្វីខ្លះ ក្នុងការ ប្រកួតប្រជែង​ជាមូយគូរប្រកួតរបស់យើង​? បើសិន​ជា​មាន ត្រូវពន្យល់​ពីវិធីដែល​អាចឲ្យយើង​ចំនេញ​នូវចំនែកទីផ្សារ (Market Share)​ ពីលើគូរ​ប្រជែងរបស់យើង។
យើងក៏ត្រូវ​ពន្យល់​ដែរថា តើមនុស្សមួយ​ចំនួនដែល​មានបំណង​ចង់​ដាក់​ភាគហ៊ុន​ចូល​ក្នុង​អាជីវកម្ម​​ របស់យើង តើគេអាច​ចូល​រកស៊ី​ជាមួយយើងយ៉ាង​ដូចម្ដេច? តើយើងលក់ភាគហ៊ុន​តាមរយៈ​សំបុត្រ?​ រឺមូយ​តាម​ប្រព័ន្ធ​អ៊ីនធើណេត?​​ រឺ​ក៏ជួប​​ផ្ទាល់ជាមួយ​បុគ្គលិកទាំងនោះ? រឺក៏ Retail outlets? ហើយ​បន្ទាប់​មក​​យើងពន្យល់​លំអិត​នូវ​ប្រភេទ​​នៃ​វិធីសាស្ត្រ​ក្នុង​​ការ​ ស្វែងរក​ទីផ្សារ ដែល​ផែនការ​របស់​យើង​ប្រើប្រាស់​​ក្នុងការ​​ផ្សព្វផ្សាយ​​អាជីវកម្ម​ព្រម​ ទាំង​ផលិតផល​របស់​យើង។
៩. ផែនការដំណើរការអាជីវកម្ម (Operation Plan)
ផ្នែកនេះជាផ្នែកដែលសំខាន់បំផុត នូវក្នុងការដំនើរការសហគ្រាស ដែលមានគ្រឿងបរិក្ខាផ្សេងៗ​គ្នាជា​ច្រើន​ព្រម​ទាំង​​ដំណើរ​ការ​ដែល​ ត្រូវការអធិប្បាយ​ជាចាំបាច់។ ចំពោះអាជីវកម្មខាង​សេវាកម្មវិញត្រូវអធិប្បាយដែរ​ថា តើ​អា​ជី​វកម្ម​របស់​យើង​និង​ដឹណើរ​​ការ​យ៉ាង​ដូច​ម្ដេច​?​ តើ​ក្នុង​អាជីវកម្ម​​របស់​យើង​មាន​​ប៉ុន្មាន​ផ្នែក​? ហើយ​យើង​នឹង​ចំណាយ​​ប៉ុន្មាន​ទៅ​លើ​ផ្នែក​និមួយៗ​នោះ ព្រម​ទាំង​​​មធ្យោបាយ​​បែប​ណា ដែល​យើង​និង​ចំណាយ​ដោយ​ការ​ជួល (Hiring ) ទិញ​គ្រឿង​​បរិក្ខារ (Buying Equipment) ការ​ផ្លាស់ប្ដូរ​ទីកន្លែង ​(Moving Location), Outsourcing Production, ។ល។​ បើ​សិន​ជាយើង​មានការ​ជឿ​ជាក់ទៅលើ​គឿង​បរិ​ក្ខា​ណាមួយ​ជាក់​ជាក់ ដែល​អាច​បង្កើត​ការ​ងារ​របស់​យើង​បាន​នោះ​យើង​ត្រូវ​ធ្វើ​តារាង​​រាយ​ឈ្មោះ​ នូវ​គ្រឿងបរិក្ខារទាំង​ ហើយធ្វើការ​អធិប្បាយវា​ឲ្យ​បាន​លំអិត​ផង​ តើ​វា​មាន​តួនាទីអី្វខ្លះ និង​តួនាទីធ្វើអ្វី​បាន​ខ្លះ?
១០.ផែន​ការ​ហិរញ្ញ​វត្ថុ (Financial Plan)
ចាប់​ផ្ដើម​នេះ​ជាមួយ​នឹង​តំរូវការហិ​រញ្ញវត្ថុ​ដែល​ ប្រាប់​អ្នក​អាន​​ ឲ្យ​បាន​ដឹង​អំពី​ចំនួន​ទឹក​ប្រាប់​សរុបដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​ ចាប់​ផ្ដើម​អាជីវ​កម្ម។ ក្រោយ​ពេល​ផ្ដល់​នូវចំនួន​ទឹក​ប្រាក់នោះ​រួច​មកយើង​ត្រូវ​ពន្យល់ថា តើយើងយកវា​ទៅប្រើប្រាស់ដូច​ម្តេច ដូច​ជាការ​ប្រើប្រាស់​សំរាប់​ស្វែង​រក​ទីផ្សារ​កំរៃពលកម្មការងារ ការ​ជួលទីកន្លែង​​ ការ​ទិញគឿង​បរិក្ខារ ព្រម​ទាំង​ហេតុ​ផល​ដែល​ត្រូវចំនាយ​វាថែមទៀត។ ពត៌មាន​បន្ទាប់​មក​ទៀត​​​ដែល​ផ្ដល់ឲ្យនៅ​ទីនេះ​ គឺសាវ​តា​របាយ​ការណ៍ហិរញ្ញវត្ដុ (historical Financial Statement)។​ បើសិន​ជាក្រុមហ៊ុន​របស់​យើង​បានដំណើរ​ការ​ជាង​មួយ​ឆ្នាំមក​ហើយ យើង​ត្រូវ​បញ្ជូលនូវ​តារាង​តុល្យការ​​ (Balance Sheet) ព្រម​ទាំង​លំហួរបេឡា (Cash Flow) ជារៀង​រាល់ខែផង។
១១. សេចក្ដីបន្ថែម (Appendix)
ផ្នែកនេះគួរត្រូវបានប្រើប្រាស់​សម្រាប់ជាពត៌មាន​ ដ៏សំខាន់ចាំបាច់​មួយចំនួន ដែលមិនចាំបាច់​​ដាក់​នៅក្នុង​ផ្នែក​តួ​សេចក្ដី​​​នៃ​​ផែនការ​ទេ។ ឩទាហរណ៌ដូចជាការសង្ខប​នៃកិច្ចសន្យាដែលយើងបាន​ធ្វើ​ជាមួយក្រុមហ៊ុនដ៏ទៃ ព្រមទាំងមាត្រា រឺចំនុច​ទាំង​ឡាយ​​​ណា​​ដែល​អាច​ជួយ​យើង​ពេល​ត្រូវការពត៌មាន​ ប្លង់នៃគំរោង​ទីកន្លែងអាជីវកម្ម ប្រវត្តិរូបសង្ខេប​នៃអ្នកដឹកនាំសំខាន់ៗ ឬ ក៏​ការ​លើក​ឡើង​​​នៃការ​ស្វែង​រក​​ទីផ្សារ​ជាដើម ។

No comments