THE OSI MODEL
THE OSI MODEL
ក្នុងឆ្នាំ១៩៤៧ International Standard Organization បានកើតឡើង មានជាតិសាសន៍ ជាច្រើនបានកំណត់កិច្ចព្រមព្រៀងពាសពេញពិភពលោកទៅលើ International Standard។ ISO Standard ដែលគ្របដណ្តប់ទិដ្ឋភាពទាំងអស់របស់ Network Communication គឺ Open System Interconnection(OSI) Model។ Open System គឺជាឈុតមួយនៃ Protocol ដែលអនុញ្ញាតអោយប្រព័ន្ធ២ខុសគ្នាធ្វើការទាក់ទងគ្នា ដោយមិនគិតអំពីដើមកំនើតទាំងឡាយ នៃ Architecture ។ អ្នកផលិតមាន Protocol បញ្ជាក់យ៉ាងជាក់លាក់បិទការទាក់ទងគ្នារវាង ប្រព័ន្ធខុសគ្នា។ គោលបំណងរបស់ OSI model គឺបើកការទាក់ទងគ្នារវាងប្រព័ន្ធខុសគ្នា ដោយមិនត្រូវការប្តូរទៅជា logic នៃដើមកំណើត Hardware និង Software នៅទេ។ OSI Model មិនមែនជា Protocol ទេ វាជា Model មួយសំរាប់ការយល់និងសាងសង់ Network architecture មួយដែលអាចប្រែប្រួលទៅតាមកាលៈទេសៈ ហើយអាចប្រើប្រាស់ទៅវិញ ទៅមកបាន។
1-THE MODEL
OSI model គឺជាស្រទាប់ដែលបានគ្រោងសំរាប់សងប្រព័ន្ធ Network អនុញ្ញាតការធ្វើ ទំនាក់ទំនងឆ្លងកាត់ប្រព័ន្ធ Computer គ្រប់ប្រភេទ។ OSI model គឺជាស្រទាប់ក្រុមការងារ សំរាប់សាងសង់ប្រព័ន្ធ Network ដើម្បីធ្វើការទាក់ទងឆ្លងកាត់ប្រព័ន្ធ Computer គ្រប់ប្រភេទ ទាំងអស់។ OSI មាន៧ស្រទាប់ដាច់ដោយឡែកពីគ្នា ប៉ន្តែស្រទាប់និមួយៗ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ស្រទាប់ទាំង៧របស់ OSI គឺៈ
Application Layer (ស្រទាប់ទី៧) |
Presentation Layer (ស្រទាប់ទី៦) |
Session Layer (ស្រទាប់ទី៥) |
Transport Layer (ស្រទាប់ទី៤) |
Network Layer (ស្រទាប់ទី៣) |
Data Link Layer (ស្រទាប់ទី២) |
Physical Layer (ស្រទាប់ទី១) |
1-1-Layered Architecture
OSI model ត្រូវបានសាងសង់ឡើងជា៧ស្រទាប់ Physical (layer1), Data Link(layer2), Network(layer3), Transport(layer4), Session(layer5), Presentation(layer6), Application(layer7)។ ស្រទាប់ទាំងឡាយខាងលើត្រូវបានជាប់ទាក់ទងគ្នានៅពេល Message ផ្លាស់ពី A ទៅ B វាគឺឆ្លងកាត់ចន្លោះនៃឧបករណ៍(Intermediate node) ។
Intermediate node ទាំងនោះជាទូទៅជាប់ការទាក់ទងទៅលើស្រទាប់ដំបូងបីរបស់ OSI model។ នៅក្នុងការវិវត្តន៍ Model នេះអ្នកសាងសង់បានដកយកសារៈសំខាន់នៃ Process ដើម្បីបញ្ជូន Data ទៅសមាសធាតុជាមូលដ្ឋានជាច្រើនរបស់វា។ ពួកវាបានស្គាល់មុខងារ បណ្តាញដែលមានទំនាក់ទំនងគ្នាទាំងនោះដោយប្រើ និងប្រមូលផ្តុំមុខងារទាំងនោះ ចូលទៅក្នុងក្រុមដាច់ៗពីគ្នា ហើយក្លាយទៅជាស្រទាប់។ ស្រទាប់និមួយៗបានកំណត់ជា គ្រួសារតែមួយ ប៉ុន្តែមុខងារផ្សេងពីគ្នា។ សារៈសំខាន់របស់ OSI Model គឺអាចបត់បែន សំរបសំរួលបានយ៉ាងទូលំទូលាយ ដែលអនុញ្ញាតអោយបំពេញនូវការបញ្ជូន Data រវាងប្រព័ន្ធ មិនដូចគ្នាណាមួយបាន។ជាទូទៅស្រទាប់និមួយៗ នៅត្រង់ឧបករណ៍បញ្ជូនបាន បន្ថែម ព៌តមានផ្ទាល់ខ្លួនរបស់វា ទៅលើ Message វាបានទទួលពីស្រទាប់ខាងលើហើយបញ្ជូន បន្តទៅស្រទាប់ខាងក្រោមទៀត ព៌តមានបានបន្ថែមនោះមានទំរងជា Header ឫ Trailer(ជាអ្នកត្រួតពិនិត្យលើ Data ត្រូវបាន គេព្យួរទុកនៅចំនុចចាប់ផ្តើម រឺ ចំណុចចុងបញ្ចប់នៃ Data)។ Header ត្រូវបានបន្ថែមទៅលើ Data ត្រង់ស្រទាប់ទី៦,៥,៤,៣,២។ ចំណែក Trailer ត្រូវបានបន្ថែមនៅលើ Data ត្រង់ស្រទាប់ ទី២។
1-2-Interface between layers
ការធ្វើដំណើរនៃ Data និង Network Information ឆ្លងកាត់ចុះក្រោមតាមស្រទាប់នៃការបញ្ជូន របស់ម៉ាស៊ីន និងការត្រឡប់មកវិញឆ្លងកាត់ឡើងតាមស្រទាប់នៃការទទួលរបស់ម៉ាស៊ីន គឺធ្វើសំរេចបានដោយសារ Interface រវាងគូរនៃស្រទាប់នៅជាប់គ្នា។ Interface និមួយៗកំណត់ Information and service ស្រទាប់មួយត្រូវតែផ្តល់សំរាប់ស្រទាប់ខាងលើវា។ ការកំណត់ Interface និងមុខងាររបស់ស្រទាប់គឺផ្តល់ Network មួយ។ ដូចយើងបានឃើញកន្លងមកហើយស្រទាប់មួយនៅតែផ្តល់ Expected service ចំពោះ ស្រទាប់ខាងលើវា ការប្រតិបត្តិជាក់ស្តែងមុខងាររបស់វាអាចប្រែប្រួល ឫត្រូវជំនួសដោយ មិនចាំបាច់តំរូវអោយមានការផ្លាស់ប្តូរជុំវិញស្រទាប់។
1-3-Organization of the layers
ស្រទាប់ទាំងអស់៧ អាចចែកជាក្រុមតូចៗ៣។ ស្រទាប់ទី១, ស្រទាប់ទី២, និងទី៣(Physical, Data Link, and Network) ជាស្រទាប់ទ្រទ្រង់សំរាប់ Network។ ពួកវាត្រូវបានរកផ្លូវទាក់ទង ដោយ Physical aspect សំរាប់បំលាស់ទី Data ពីឧបករណ៍មួយ ទៅឧបករណ៍មួយដូចជា Electrical specification, physical connections, physical addressing, Transport timing and Reliability។
ស្រទាប់ទី៤ គឺ Transport layer ជាស្រទាប់សំរាប់ Link ក្រុមតូចទាំងពីរធ្វើបានត្រឹមត្រូវ និងច្បាស់លាស់ថាអ្វី Lower Layer បានបញ្ជូនទៅក្នុងទំរងមួយដែល Upper Layer អាចប្រើបាន។ Layer 5, 6, and 7 គឺSession, Presentation, និង Application ជាស្រទាប់ សំរាប់ផ្គត់ផ្គង់ដល់អ្នកប្រើ(User)។ ពួកវាអនុញ្ញាតអោយមានសមត្ថភាពដើរបានរវាងគ្នាក្នុងចំណោម ប្រព័ន្ធ Software ដែលមិនស្និទ្ធនិងគ្នា។ Upper OSI Layer ភាគច្រើនគឺជាប្រដាប់ប្រដារនៅ ក្នុង Software ចំណែក Lower Layer គឺជាការរួមបញ្ចូលគ្នាទាំងអស់ Hardware និង Software លើកលែងតែ Physical Layerព្រោះវាជា Hardware។
Post a Comment