Header Ads

Sucessfull Seven Lesson don't have in school(មេរៀនជោគជ័យ ៧យ៉ាងដែលគ្មានបង្រៀននៅសាលា)




បន្ទាប់ ​ពី​បាន​អាន​នូវ​មេ​រៀន​ជា​ច្រើន​អំពី​ភាព​ជោគ​ជ័យ​ លោក​អ្នក​ប្រហែល​ជា​មាន​សមត្ថ​ភាព​ខ្លះ​ហើយ​ក្នុង​វិស័យ​ជំនួញ​ ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​។ ខាង​ក្រោម​នេះ​គឺ​ជា​មេ​រៀន​ដែល​ លោក​អ្នក​មិន​អាច​រៀន​បាន​ពី​សាលា​ឡើយ​ ប៉ុន្តែ​ពី​ការ​អនុ​វត្ត​ផ្ទាល់​របស់​អ្នក​៖
១. បំភ្លេចបរាជ័យ
សហ ​គ្រិន​ដែល​ជោគ​ជ័យ ឬ​អ្នក​ជំនួញ​ដ៏​អស្ចារ្យ​ដឹង​យ៉ាង​ច្បាស់​អំ​ពី​បរា​ជ័យ​។ ពួក​គេ​មិន​ខ្លាច​បរាជ័យ​ទាំង​នោះ​ទេ​ ហើយ​ពួក​គេ​បន្ត​ដំណើរ​យ៉ាង​ស្វា​ហាប់​ បន្ទាប់​ពី​ទទួល​បាន​បរា​ជ័យ​នោះ​។
២. ធ្វើសកម្មភាពដោយមិនមានការភ័យខ្លាច
មនុស្ស ​គ្រប់​គ្នា​តែង​តែ​មាន​ភាព​ភ័យ​ខ្លាច ​ទោះ​បី​ជា​ពួក​គេ​មើល​ទៅ​ដូច​ជា​រឹង​មាំ​ មាន​ទំនុក​ចិត្ត​ក៏​ដោយ​។ ពួក​គេ​ខ្លាច​បរាជ័យ​ហ្នឹង​ឯង​។ មេ​ដឹក​នាំ​ទាំង​ឡាយ​មាន​ភាព​ខុស​ពី​មនុស្ស​សាម​ញ្ញ​​ត្រង់​​ពួក​​គេ​​អាច​​ ធ្វើ​​សកម្ម​​ភាព​​ទោះ​​បី​​ជា​​ពួ​ក​គេ​​មាន​​ភាព​​ភ័យ​​ខ្លាច​​យ៉ាង​​ណា​​ ក៏​​ដោយ​​។
៣. គម្រោង​អនាគត​គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​កុំ​មើល​រំ​លង​ពេល​បច្ចុប្បន្ន​
អ្វី ​ដែល​យើង​រៀន​សព្វ​ថ្ងៃ​នេះ​គឺ​ការ​រៀ​បគ​ម្រោង​សម្រាប់​អនា​គត​។ ប៉ុន្តែ​ទោះ​បី​ជា​លោក​អ្នក​មាន​ គម្រោង​អនា​គត​ល្អ​យ៉ាង​ណា​ក៏​ដោយ​ តែ​បើ​លោក​អ្នក​រៀប​ចំសកម្ម​ភាព​ក្នុង​ពេល​បច្ចុប្បន្ន​មិន​បាន​ល្អ​ទេ​នោះ​ លោក​អ្នក​នឹង​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ​។
៤. កុំភ័យខ្លាចក្នុងការសួរសំនួរ
បើ ​​សិន​​ជា​​លោក​​អ្នក​​មាន​​សំនួ​​រ​ សូម​​កុំ​​មាន​​អារម្មណ៍​​ថា​​លោក​​អ្នក​​នឹង​​មិន​​សួ​រ​អ្នក​​ដទៃ​​ទេ​​ ព្រោះ​​ខ្លាច​​គេ​​ថា​​លោក​​អ្នក​​អន់​ ​ឬ​​ខ្មាស​​អៀន​​ឱ្យ​​សោះ​​។ នៅ​​ពេល​​ដែល​​លោក​អ្នក​​សួរ​​សំនួរ​​នៅ​​ក្នុ​ង​​អង្គ​ ​ប្រជុំ​​អ្វី​​មួយ​​ លោក​​អ្នក​​មិន​​ត្រឹម​​តែ​​បំបាត់​​ចម្ងល់​​ខ្លួន​​ឯង​​ទេ​ ប៉ុន្តែ​​លោក​​អ្នក​​កំពុង​​តែ​​បាន​​ជួយ​​អ្នក​​ដទៃ​​ទៀត​​ក្នុង​​ការ​​ ស្រាយ​​ភាព​​មន្ទិល​​របស់​​ពួក​​គេ​​ផង​​ដែរ​​។
៥. បើសិនជាលោកអ្នកយល់ថាត្រូវធ្វើ គឺវាអ៊ីចឹងហើយ
មាន ​មនុស្ស​ច្រើន​ណាស់​ យល់​ថា​ការ​ងារ​មួយ​ជា​ការ​ងារ​ត្រឹម​ត្រូវ ​ប៉ុន្តែ​ពួក​គេ​មិ​នចាប់​ផ្ដើម​ធ្វើ​វា​ទេ​។ នេះ​ហើយ​គឺ​ជា​បរាជ័យ​ដ៏​ធំរ​បស់​មនុស្ស​ភាគ​ច្រើន​។ ឯ​មេ​ដឹក​នាំ​ដែល​ខ្លាំង​វិញ​ បើ​ទោះ​បី​ ជា​ពួក​គេ​ត្រូវ​ធ្វើ​វា​តែ​ម្នាក់​ឯង​ក៏​ដោយ​ ពួក​គេ​ដើរ​យ៉ាង​ស្វា​ហាប់​ ដើម្បី​បាន​សម្រេច​នូវ​អ្វី​ដែល​គេ​ យល់​ថា​ត្រឹម​ត្រូវ​។
៦. អត់ធ្មត់
គម្រោង ​ការ​ខ្លះ​ចំណាយ​រយៈ​ពេល​យូរ​ខ្លាំង​ណាស់​ក្នុង​ការទ​ទួល​បាន​នូវ​ភាព​ជោគ​ ជ័យ​។ ​ចេញ​ពី​ស្ថាន​ភាព​រាល់​ថ្ងៃ ​រហូត​ដល់​ពេល​ទទួល​បាន​ជោគ​ជ័យ​ ជីវិត​របស់​លោក​អ្នក​ជួប​ឧប​សគ្គ​យ៉ាង​ច្រើន​។ ដូច្នេះ​ហើយ​ ការ​អត់​ធ្មត់​ជាក់​ស្ដែង​របស់​លោក​អ្នក​មាន​ប៉ុន្មាន ​ភាព​ជោគ​ជ័យ​នឹង​ មាន​ទំហំប៉ុន​ហ្នឹង​ដែរ​។
៧. មើល​ឃើញ​ភាព​អស្ចារ្យ​របស់​អ្នក​ដទៃ​ មិន​ត្រឹម​តែ​យក​អ្នក​ដទៃ​ជា​កញ្ចក់​នោះ​ទេ​
អ្នក ​ដទៃ​អាច​ជា​សិស្ស​របស់​អ្នក​នៅ​ពេល​ខ្លះ​ បើ​សិន​ជា​លោក​អ្នក​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្លាំង​។ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ក្លាយ​ទៅ​ជា​គ្រូ​របស់​លោក​អ្នក​ត្រង់​ចំណុច​ដែល​ លោក​អ្នក​មិន​ដែល​បាន​ដឹង​។
សព្វថៃ្ងនេះក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រោបគឺជាបណ្តុំក្រុមហ៊ុនធំជាងគេបំផុតនៅកម្ពុជា​។ តើអ្វីជាយុទ្ធសាស្រ្តរបស់លោក​ឧកញ៉ា​គិតម៉េង ​​ក្នុងការបង្កើតក្រុមហ៊ុន​យ៉ាងច្រើន​ដោយជោគជ័យ​រហូតមក​ដល់សព្វ​ថ្ងៃនេះ?

No comments